ព្រោះតែកូនប្រុសជាទីស្រលាញ់ធ្វើឱ្យ ពូឃ្លាំង វិលមកកាន់សិល្បៈជាថ្មីអមដោយ ស្ទិលរ៉េបថ្មីកាន់តែប្លែកជាងមុន!

តារារ៉េបល្បីឈ្មោះកាលពីជាង ១០ឆ្នាំមុន ពូ ឃ្លាំង ពេលនេះផ្ដើមវិលមកកាន់ក្បាលមីក្រូហ្វូនវិញ អមដោយស្ទិលរ៉េបបែបថ្មី និងកាន់តែប្លែកជាងរាល់ដក។ ការផ្ដើមបោះជំហានមកកាន់វិថីសិល្បៈជាថ្មីនេះត្រូវអតីតតារារ៉េបល្បីរូបនេះបញ្ជាក់ថា ដោយសារតែការជំរុញទឹកចិត្តពីកូនប្រុសបណ្ដូលចិត្តរបស់លោក និងភរិយាជាតីស្រលាញ់។
លោកបានកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី អ្នកជិតខាងរបស់ PNN ថា”ខ្ញុំមកលើកនេះពួកគាត់ទាំងពីរគឺប្រពន្ធ និងកូនប្រុសរបស់ខ្ញុំចង់ឃើញប៉ារបស់គេត្រឡប់ជាថ្មីឡើងវិញក្នុងពិភពចម្រៀង”។


ពូ ឃ្លាំង បន្តថាលោកពិតជាសប្បាយរីករាយនៅពេល ប្រពន្ធ និងកូនរបស់ខ្លួនបានជំរុញលើកទឹកចិត្តបែបនេះ អមជាមួយការជ្រោមជ្រែងកាន់តែខ្លាំងជាងមុនពីសំណាក់ដៃគូសហការនានាធ្វើឱ្យលោកមានពេលវេលា និងមានគំនិតថ្មីប្លែកដើម្បីបម្រើអារម្មណ៍ទស្សនិកជនឡើងវិញបាន។
តារារ៉េបមានប្រភពមកពីខេត្ត ព្រះសីហនុ រូបនេះសង្កត់ធ្ងន់ថា លោកមិនដែលគិតថានឹងបោះបង់ចោលអាជីពជាអ្នកសិល្បៈនេះដែរ ព្រោះតែអាជីពជាតារាចម្រៀងរ៉េបនេះលោកបានពេញចិត្តស្រឡាញ់តាំងពីតូចៗមកម្ល៉េះ។

ម្យ៉ាងការផ្អាកពីសិល្បៈមួយរយៈកន្លងមកក៏ព្រោះតែតួនាទីជាស្វាមី ហើយដំណាលគ្នានោះដែរ ភរិយារបស់លោកក៏ ចង់អោយលោកងាកទៅធ្វើអ្វីផ្សេងក្រៅពីអាជីពជាតារាចម្រៀងរ៉េប ដោយសារតែលោកមានលោកឪពុកជាតន្ត្រីករផងនោះ ទើបធ្វើអោយលោកនៅដក់អារម្មណ៍ស្រឡាញ់ខាងវិស័យសិល្បៈនេះ។
សូមបញ្ជាក់ថាបទចម្រៀង”គ្រលាស់” របស់ ពូ ឃ្លាំង កំពុងទទួលការគាំទ្រខ្លាំងពីទស្សនិកជនលើបណ្ដាញសង្គម Facebook Tik Tok និង YouTube ជាដើម បន្ទាប់ពីតារារ៉េបល្បីឈ្មោះរូបនេះផ្ដើមហក់ចូលវិស័យចម្រៀងជាថ្មីឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap