ឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយអតីតហ្វ្រេស៊ី ហ្វីយ៉ាតា ត្រៀមដឹកដៃគូស្នេហ៍បរទេសចូលរោងការ !

តារាស្រីស្អាតសិចស៊ី និងជាអតីតហ្វ្រេស៊ីលេខ១កញ្ញា ហ្វីយ៉ាតា បានឆ្លងថ្ងៃកំណើតខ្លួនយ៉ាងសប្បាយរីករាយជាមួយគូស្នេហ៍ថ្មី និង មិត្តសិល្បករ បើតាមប្រពភពព័ត៌មានពីអ្នកសិ្នទ្ធជាមួយ ហ្វីយ៉ាតា បានបង្ហើបប្រាប់ថា បន្ទាប់ឆ្លងថ្ងៃកំណើតរួច ហ្វីយ៉ាតា មានគម្រោងនឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។
ខួបកំណើតឆ្នាំនេះកញ្ញា ថៃ នារីសុជាតាហៅ ហ្វីយ៉ាតា ពិតជាមានក្តីសុខខ្លាំងណាស់ដែលបានរកឃើញដៃគូថ្មីដ៏ល្អម្នាក់ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកបានឃើញស្រាប់ ។ ហ្វីយ៉ាតា ថា « ប្រាកដណាស់មានអ្នកអបអរសាទរនិងស្នេហាយើង និងអ្នកដែលច្រណែនឈ្នានីស និយាយមិនល្អពីយើង ឱ្យតែពួកយើងពីរនាក់ចេះយល់ចិត្តគ្នា ធ្វើល្អដាក់គ្នា និងផ្តល់ក្តីស្រឡាញ់ឱ្យគ្នា ជារៀងរាល់ថ្ងៃ ទោះអ្នកណានិយាយអ្វីក៏លែងសំខាន់ដែរ » ។


កាលពីដើមខែ មិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ហ្វីយ៉ាតា បានដឹកដៃគូស្នេហ៍ខ្លួនទៅថតរូប Pre Wedding នៅហាងមួយ រហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ហើយគិតថា ហ្វីយ៉ាតា គ្រោងនឹងដឹកដៃគូស្នេហ៍ចូលរោងការយ៉ាងពិតប្រាកដមែន ។
ចំពោះរឿងនេះផងដែរ ហ្វីយ៉ាតា នៅពុំទាន់បង្ហាញការពិតទៅកាន់អ្នកគាំទ្រខ្លួនឱ្យបានដឹងនៅឡើយទេ ដោយសារនាងចង់ឱ្យមានការភ្ញាក់ផ្អើល ។ បើតាមអ្នកស្និទ្ធជាមួយ ហ្វីយ៉ាតា បានបង្ហើបប្រាប់ថា លើកនេះ ហ្វីយ៉ាតា ពិតជាមានគម្រោងរៀបការយ៉ាងពិតប្រាកដ គ្រាន់តែនាងមិន ទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap