អតីត Freshie ហ្វី យ៉ាតា៖ មាន ឬក្រសុខចិត្តប្រឹងរស់ខ្លួនឯង មិនយកខ្លួនទៅប្ដូរទ្រព្យអ្នកដទៃទេ!

អតីត Freshie លេខ២ ឆ្នាំ២០១០ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី យ៉ាតា បាននិយាយថានាងសុខចិត្តប្រឹងរស់តាមអ្វីដែលខ្លួនអាចធ្វើទៅបាន ដោយមិនយកខ្លួនទៅប្ដូរដើម្បីបោកប្រាសទ្រព្យអ្នកដទៃនោះទេ។

ស្រីស្អាតរូបនេះបានបញ្ជាក់ថា៖ «ដំបូងខ្ញុំចង់និយាយពីខ្លួនខ្ញុំបន្តិចថា ទោះជាខ្ញុំអត់ ក្រ លំបាកយ៉ាងណា ដាច់ខាតខ្ញុំមិនយកពាក្យថា «ស្រលាញ់» និងខ្លួនប្រាណខ្ញុំទៅដូរ នឹងបោ.កប្រាស់ចិត្តមនុស្សប្រុសណាម្នាក់ ដើម្បីតែលុយ និងទ្រព្យសម្បត្តិរបស់គេទេ”។

តារាម៉ូដែលលេចធ្លោម្នាក់មានឈ្មោះ ថៃ នារីសុជាតាបានបន្តថា នាងពិតជាទើសភ្នែក និងពិបាកទទួលយក ហើយមានអារម្មណ៍ថា រអើមនៅពេលដែលក្មេងស្រីម្នាក់អាយុមិនទាន់២០ឆ្នាំផង ទៅបោ.កប្រាស់ចិត្តបុរសម្នាក់អាយុស្មើនឹងឪ ឬក៏តារបស់ខ្លួន ដើម្បីតែសម្ភារៈក្រៅខ្លួន និងលុយកាក់។

បើនាងក្មេងនេះ ពិតជាស្រឡាញ់គាត់មែន បើបានសមល្មមពីគេហើយមិនគួរណាជាន់.កគេចង់បានបន្ថែម នេះបានបញ្ជាក់ឱ្យឃើញថា ការណាដែលនាងបានគ្រប់គ្រាន់នូវអ្វីដែលនាងគ្រោងនឹងបានហើយ។

អ្វីដែលតារារូបនេះកាន់តែឆ្ងល់ គឺឪពុកម្ដាយរបស់នាងតូចនោះ ហេតុអ្វីបណ្ដោយឲ្យកូនមកធ្វើរឿងបែបនេះ ទាំងដែលអនាគតកូនអាចវែងឆ្ងាយជាងនេះ? ដោយមិនបាច់យកពេលវេលា និងខ្លួនមកប្ដូរ ដើម្បីតែលុយកាក់ប៉ុណ្ណឹង។ រៀនសូត្រសាលាក៏មិនដែលឃើញទៅ ការងារក៏គ្មានធ្វើ មួយថ្ងៃមួយថ្ងៃនៅតែកំដគេក្នុងផ្ទះ ហើយបង្ហោះ និងស៊ែរគ្រឿងពេជ្រ មាស ឡាន ផ្ទះ ដើម្បីឲ្យតាបានឃើញថា ខ្លួនចង់បានអីខ្លះ ក្មេងស្រីអាយុ១៩ឆ្នាំ ចូលចិត្តដើរលេងក្លិប ស្ដាប់បទបែកស្លុយ មួយថ្ងៃៗរកតែរបស់ត្រូវទិញ»។

ហ្វី យ៉ាតា បានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមខ្ញុំជាម្ដាយម្នាក់ ខ្ញុំមានកូនប្រុស ខ្ញុំតែងតែបន់ស្រន់ឲ្យកូនប្រុសខ្ញុំមាននរណាម្នាក់មកស្រឡាញ់គាត់ជាគាត់ ដោយមិនមែនអ្វីដែលគាត់មាន ឬចូលមកក្នុងជីវិតគាត់ដើម្បីបោ.កប្រាស់ទឹកចិត្តស្មោះ.សរបស់គាត់ ដើម្បីតែលុយ និងទ្រព្យសម្បត្តិ ព្រោះក្នុងនាមខ្ញុំជាម្ដាយវាឈឺចាប់ ខ្ញុំមិនអាចមើលដឹងទេថា វាសនារបស់ខ្ញុំនឹងទៅជាអ្នកមានឬក៏យ៉ាងណា?

តែបើថ្ងៃអនាគតទៅ ខ្ញុំមានកូនស្រី ខ្ញុំប្រាកដចិត្តច្បាស់ណាស់ថា ខ្ញុំនឹងបង្រៀនកូនស្រីរបស់ខ្ញុំ មិនឲ្យរស់ពឹងដង្ហើមអ្នកណា ហើយត្រូវតែអាចរស់ដោយខ្លួនឯងបាន ដោយមិនបាច់យកពេលវេលា ខ្លួនប្រាណដ៏ស្រស់ស្អាតមានតម្លៃទៅប្ដូរ ដើម្បីតែលុយកាត់បោ.កប្រាស់ទឹកចិត្ត និងក្ដីស្រឡាញ់របស់នរណាម្នាក់ ដើម្បីតែភាពលោ.ភលន់ ចង់បាន តែខ្ចិលរករបស់ខ្លួនឯង ព្រោះវាថោ.កទាប”។
យ៉ាងណាក៏ដោយតារាល្បីឈ្មោះខាងលើបានអះអាងថា រឿងដែលនាងបានបរិយាខាងលើមិនពាក់ព័ន្ធនឹងសមាជិកគ្រួសាររបស់ខ្លួន និងអ្នកជុំវិញខ្លួននោះទេ ដោយការនិយាយនេះ ព្រោះនាងតឹងទ្រូងជំនួសគេខ្លាំងពេកពេក»។

សូមរំលឹកផងដែរថា តារាសម្តែងស្រីដ៏ស្រស់ស្អាត និងជាអតីត Freshie Girls មួយរូប ដែលមានភាពលេចធ្លោល្បីល្បាញមិនស្ទើរនោះ គឺកញ្ញា ហ្វីយ៉ាតា បើទោះបីជាពេលនេះតារាស្រីរូបនេះ ហាក់បីឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន។ ប៉ុន្តែនាងនៅតែជាតារាស្រីម្នាក់ដែលមានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់នាំគ្នាផ្ទុះការចាប់អារម្មណ៍គ្រប់ៗគ្នា។ ជាពិសេសគេតែងតែសង្កេតឃើញតាមរយៈការលេងស្ទាយ៍តុបតែងខ្លួនសិចស៊ីគួរអោយទាក់ទាញ លេងខ្លួនបែបប្លែកៗមិនដែលឲ្យច្រឡំគេនោះឡើយ ដល់ថ្នាក់ធ្វើអោយកំលោះៗមិនតិចនាក់នោះទេ ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងគ្រប់ៗគ្នាតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap