ទោះចែកផ្លូវគ្នាហើយក្ដីតែ ឆឹម សក្កដា នៅតែធ្វើរឿងមួយសម្រាប់ ពេជ្រ សោភា ក្នុងថ្ងៃកំណើតមិនខុសពីរាល់ឆ្នាំ!

កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃកំណើតវ័យ ៣៩ឆ្នាំ តារាចម្រៀង ពេជ្រ សោភា។ ទោះបីជាឆ្នាំនេះមិនដូចរាល់ឆ្នាំ តែ អតីតគូស្នេហ៍ ពេជ្រ សោភា គឺលោក ឆឹម សក្កដា នៅតែធ្វើរឿងពិសេសដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់តារាស្រី រូបនេះ បើទោះបីជាពួកគេបានចែកផ្លូវគ្នាដើររៀងៗខ្លួនក៏ដោយ។
លោក ឆឹម សក្កដា បានទិញនំខេកដ៏ស្រស់ស្អាតផ្ញើរទៅ ពេជ្រ សោភា ដើម្បីបញ្ជាក់ពីការនឹករលឹក ។ប៉ុន្តែនំខេកនោះ មិនបានបញ្ជាក់ប្រាប់ពីឈ្មោះ ឬ អត្តសញាណអ្នកទិញឡើយ។ សូម្បីតែ ពេជ្រ សោភា ផ្ទាល់ក៏ឆ្ងល់ថា តើម្ចាស់នំជានរណា ? ប៉ុន្តែក្នុងចិត្ត ពេជ្រ សោភា ហាក់ដូចជាស្រពេចស្រពិលនៅពេលឃើញពាក្យមួយឃ្លាសរសេរនៅលើនំខេកថា « សូមឱ្យមានតែស្នាមញញឹមគ្រប់ពេល » រហូតធ្វើឱ្យនាងបានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « គ្មានឈ្មោះ ពាក្យជូនពរដូចធ្លាប់បានឃើញ រកនឹកដែរតែគិតមិនចេញ យ៉ាងណាអរគុណម្ចាស់នំអត់ឈ្មោះ » ។

ឆឹម សក្កដា ឯណោះវិញក៏បានបង្ហោះសារនូវពាក្យជូនពរដូចពាក្យនៅលើខំខេករបស់តារាចម្រៀង ពេជ្រ សោភា ផងដែរ ។ ដូច្នេះហើយទើបធ្វើឱ្យអ្នគាំទ្រគ្រប់គ្នាគិតថា នំខេកនោះគឺជារបស់លោក ឆឹម សក្កដា យ៉ាងពិតប្រាកដ ។ រហូតមានអ្នកខ្លះគិតថា ឆឹម សក្កដា និង ពេជ្រ សោភា បានត្រូវរូវគ្នាឡើងវិញ ។
ដើម្បីបញ្ចប់មន្ទិលសង្ស័យ លោក ឆឹម សក្កដា បានបញ្ជាក់ថា លោកធ្វើនេះគ្រាន់តែក្នុងនាមជាមិត្ត មិនមានអ្វីលើសពីនេះទេ ពីព្រោះយើងដើរផ្លូវរៀងៗខ្លួនហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap