ថ្មីប្លែកមិនធ្លាប់មានសម្រាប់មកុដ Miss Universe Cambodia 2022 ដែលមានតម្លៃ ១៨ម៉ឺនដុល្លារ
ពិតជាថ្មីប្លែកមិនធ្លាប់មាននេាះទេ សម្រាប់កម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia 2022 ។
ក្នុងកម្មវិធីបង្ហាញជាផ្លូវការកាលពីយប់មិញនៅសណ្ឋាគារ Naga World មកុដសម្រាប់រដូវកាលនេះមានតម្លៃដល់ទៅ ១៨ម៉ឺនដុល្លារឯណេាះ ដែលឧបត្ថម្ភរបស់លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ Samnang Jewelry ។
ការរចនាប្រណិតមួយគ្មានពីរដែលគេជឿជាក់ថាកម្មវិធី Miss Universe Cambodia ឆ្នាំនេះនឹងកក្រើក ហើយទាក់ទាញការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។
នេះជារដូវកាលទី៦ហើយសម្រាប់កម្មវិធីប្រកួត Miss Universe Cambodia ដែលវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕