កក្រើកម្ចាស់សំអាងការ”មកុដមាសខ្មែរ”ដ៏ល្បីឈ្មោះត្រូវតុលាការឃុំខ្លួនពាក់ព័ន្ធការចេញសែកស្អុយ៧ម៉ឺនដុល្លារ

ស្ត្រីជំនួញវ័យក្មេងម្នាក់ត្រូវគេស្គាល់ថាជាម្ចាស់សំអាងការ “មកុដមាស” ល្បីឈ្មោះអ្នកស្រី គង់ សុត្រាវី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និង បានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង បទល្មើសសែកស្អុយ ចំនួន៧ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ ។

យោងតាមដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ លោក ឆឹម ឬទ្ធី ជា ចៅក្រមស៊ើបសួរ នៃសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីត្រូវចោទរូបនេះ មានឈ្មោះ គង់ សុត្រាវី អាយុ ៤០ ឆ្នាំ មុខរបរជាពាណិជ្ជករ និងជាម្ចាស់សំអាងការមកុដមាស ដ៏ល្បីឈ្មោះមានទីលំនៅផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនត្រូវចោទ ឈ្មោះ គង់ សុត្រាវី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ : មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។

ម្ចាស់សំអាងការល្បីឈ្មោះរូបនេះត្រូវបានបានសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ តាមដីការ តុលាការ។

ពាក់ព័ន្ធនឹងការចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ននេះ សារព័ត៍មាន ក្បោះក្បាយ មិនអាចសុំការបំភ្លឺបាននោះទេ ដោយទូរសព្ទរបស់អ្នកស្រីមិនអាចទាក់ទងបាន។

សូមបញ្ជាក់ថា អ្នកស្រី គង់ សុត្រាវី គឺជាពាណិជ្ជករវ័យក្មេងដ៏ល្បីឈ្មោះម្នាក់ ជាពិសេសលើផ្នែកសំអាងការ “ហាងមកុដមាស ដែលតែងតែចូលរួមល់កកម្ពស់ ប្រពៃណីវប្បធម៌របស់ជាតិ តាមរយៈព្រឹត្តិការណ៍ធំនានា នាពេលកន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap