ខណៈត្រៀមប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី Miss Universe កូនកាត់ខ្មែរ-ថៃ ម្នាក់ត្រូវបុរសជាអតីតគូស្នេហ៍ទៅអុកឡុក និងគម្រាមសម្លាប់!

បេក្ខនារីម្នាក់គឺកញ្ញា សុគន្ធ ចរិយា ដែលពាក់ស្លាកលេខ MU07 ខណៈកំពុងហាត់សមត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ2022 ក្នុងកម្មវិធី Miss Universe Cambodia ត្រូវបានបុរសម្នាក់អះអាងថាជាប្ដីចូលទៅឆាឆៅ និងថែមទាំងគម្រាមសម្លាប់ទៀតផង។

យ៉ាងណាក៏ដោយតាមរយៈការបកស្រាយ របស់បេក្ខភាពមានប្រភពមកពីខេត្ត កំពង់ចាមរូបនេះបានអះអាងថា រវាងនាង និងបុរសបានចូលឆាឆៅកម្មវិធីហាត់សមម្សិលមិញគ្រាន់តែជាគូស្នេហ៍តែប៉ុណ្ណេាះកាលពីអតីតកាល ហើយមកទល់ពេលនេះបានដាច់ស្រេចគ្នាអស់ហើយតាំងពីខែ វិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ។

ការដាច់ស្រេចដោយគ្មានទាក់ទងគ្នាអ្វីតទៅទៀតត្រូវបានកញ្ញាបញ្ជាក់ថា ព្រេាះតែរស់នៅក្រោមអំពើហឹង្សា វាយជាន់ធាក់គ្រប់ពេល និងថ្ងៃខ្លះគម្រាមសម្លាប់ជាដើម។

កញ្ញាបន្តថានាងមានភស្តុតាងគ្រប់បែបយ៉ាង ក្នុងឆាត ទាំង Facebook និងតេលេក្រាម ដែលអតីតគូស្នេហ៍នេះបាននិយាយឆ្លើយឆ្លង។ ក្នុងនេាះ សុគន្ធ ចរិយា បានបដិសេធន៍ថា នាងមិនបានយកឡាន ឬរបស់ទ្រព្យអតីតគូស្នេហ៍នេាះទៅបញ្ចាំដូចការចោទទេ នាងសុំចុះចេញតែខ្លួន និងសុំតែសុខប៉ុណ្ណេាះ តែបុរសនេាះមិនព្រមហើយតាមរករឿងរហូតមក។

កូនកាត់ខ្មែរ ថៃរូបនេះក៏ស្នើរអោយសមត្ថកិច្ចមានវិធានការផងដែរ ប្រសិនបើនាងមានអ្វីកើតឡើងចំពេាះអាយុជីវិតខ្លួន ដូចដែលបុរសនេាះគម្រាមសម្លាប់កន្លងមក។

សូមបញ្ជាក់ថាកញ្ញា សុគន្ធ ចរិយា ជេបេក្ខភាព២០នាក់ចុងក្រោយក្នុងកម្មវិធី Miss Universe Cambodia 2022 ដែលវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap