ករុណា ពេជ្រ មិនចាប់កំហុសហើយថែមទាំងផ្ញើសារណែនាំទៀតដល់យុវជនបើកបុកឡានរបស់ខ្លួនកាលពីយប់មិញ

តារាចម្រៀងល្បីលោក ករុណា ពេជ្រ មិនបានយកទោសពៃពីយុវជន៣រូបដែលបានបើកម៉ូតូមកបុកឡានរបស់ខ្លួនរហូតដល់ខូចខាតយ៉ាងដំណំកាលពីយប់មិញ ខណៈលោកចេញពីបុណ្យ១០០ថ្ងៃរបស់គេ។
លោកបាននិយាយថាសូមបើកបរ ដោយគោរពច្បាប់ចរាចរណ៍ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អងដោយក្តីយោគយល់គ្រប់គ្នា។
តារាចម្រៀងល្បីឈ្មេាះរូបនេះបញ្ជាក់ថា”សំណាងណាស់ ដែលប្អូនៗមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរបួសធ្ងន់ ប៉ុន្តែនៅពេលនេះបងទេដែលជាអ្នក ធ្ងន់”។

យ៉ាងណាក៏ដោយតារាចម្រៀងប្រចាំផលិតកម្ម ថោន ខាងលើ លើកឡើងថាជាសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុកចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះថ្នាក់ខ្លាំងដល់កំរិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច។
លោកបានចាត់ទុកថានេះអាចជាថ្ងៃស៊យរបស់ខ្លួន ហើយសូមអោយស៊យចង្រៃចេញអោយផុត ត្រឡប់នាំលាភជយ័ ហេង ហេង វិញ។
សូមបញ្ជាក់តារាចម្រៀងធ្លាប់ឡើងកូដខ្លាំងនាពេលកន្លងទៅ កំពុងប្រឹងប្រែងកសាងប្រជាប្រិយភាពមកវិញតាមរយៈការចេញចម្រៀងថ្មីៗ ក្រោយពីស្ងប់ស្ងាត់ទីផ្សារចម្រៀងមួយរយៈមក។ តាមរយៈបទថ្មីៗលោកជឿជាក់ថានឹងអាចសាងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap