ទោះមិនទាន់មានចម្រៀងផ្ទាល់ខ្លួនតែក្រុម ចម្រៀងនារីវ័យក្មេង Smile Girls កំពុងមានទីផ្សារលើចម្រៀងមរតកដើម និងស្ប៉តពាណិជ្ជកម្ម!

ដ្បិតតែមិនទាន់មានចម្រៀងថ្មីផ្ទាល់ខ្លួនបែបណាក្ដី ក៏ប៉ុន្តែសម្រាប់ក្រុមចម្រៀងនារីវ័យក្មេង Smile Girls កំពុងមានទីផ្សារចម្រៀងផ្សេងដូចជា ការ Cover ចម្រៀងមរតកដើមដូចជាភ្លេការ បទចម្រៀងបុរាណ សម័យ ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មសំអាងការជាដើម។
ក្រុមចម្រៀងវ័យក្មេង Smile Girls បានប្រាប់សារព័ត៍មាន ក្បោះក្បាយថា ទោះជាពេលនេះចម្រៀងផ្ទាល់ខ្លួនរបស់ពួកគេមិនទាន់មានវត្តមានផ្លូវការលើទីផ្សារ ព្រោះតែកត្តាខ្លះៗ។
ក៏ប៉ុន្តែពួកគេរីករាយ នៅពេលឃើញទីផ្សារកំពុងតែមានការកើនឡើងតាមរយៈការចេញច្រៀងតាមបណ្ដាកម្មវិធីនានា ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកធំៗ។ ក្រុមនារីចម្រៀងទើបបង្កើតថ្មីនេះបានបន្តថា ប្រសិនបើបទចម្រៀងថ្មីផ្ទាល់ខ្លួនរបស់ពួកគេលេចជារូបរាងក្នុងពេលឆាប់ៗខាងមុខច្បាស់ណាស់ ប្រជាប្រិយភាពរបស់ពួកគេនឹងកើនឡើងមួយកម្រិតទៀត។

យ៉ាងណាក៏ដោយការត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួននាពេលឆាប់ៗខាងមុខ Smile Girls ក៏មិនភ្លេចនេាះទេ ការពង្រឹងសមត្ថភាពថែមទៀត តាមរយៈទឹកដមសំនៀង ការតុបតែងខ្លួនថ្មីប្លែកដើម្បីធ្វើយ៉ាងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជន។

ក្រុមចម្រៀងវ័យក្មេងខាងលើក៏ស្នើអោយទស្សនិកជន និងបណ្ដាអ្នកគាទ្ររបស់ខ្លួនជួយផ្ដល់កម្លាំងចិត្តថែមទៀត ដើម្បីអោយពួកខ្លួនមានទឹកចិត្តស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់អ្នកគាំទ្រ។

សូមបញ្ជាក់ថាក្រុមចម្រៀងវ័យក្មេង Smile Girls គឺជាក្រុមចម្រៀងនារីវ័យក្មេងទើបបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់លោក យ៉េប រ៉ូហ្វាត់។ Smile Grils ត្រៀមនឹងចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្នុងពេលឆាប់ៗដើម្បីបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន៕

សូមបញ្ជាក់ថាក្រុមចម្រៀងវ័យក្មេង ក្រុម Smile Girls គឺជាក្រុមចម្រៀងនារីវ័យក្មេងទើបបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់លោក យ៉េប រ៉ូហ្វាត់។ ក្រុម Smile Girls ត្រៀមនឹងចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្នុងពេលឆាប់ៗដើម្បីបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap