មិនគួរឱ្យជឿតារាសម្តែងសប្បូរស្នេហ៍ ភុល សុវណ្ណដានីន បែកបាក់គូដណ្តឹងយ៉ាងស្ងប់ស្ងាត់!

តារាសម្តែងរូបសង្ហា និងមានរហ៍សនាមថាបុរសសម្បូរស្នេហ៍លោក ភុល សុវណ្ណដានីន បានបែកបាក់គូដណ្តឹងរបស់ខ្លួនយូរហើយ តែលោកព្យាយាមលាក់បាំងមិនឱ្យនរណាដឹងរឿងនេះទេ ​ដូច្នេះហើយទើបចុងក្រោយនេះលោកតែងតែបង្ហើអារម្មណ៍ប្លែកនៅលើ ហ្វេសប៊ុករបស់ខ្លួន ។
កាលពីឆ្នាំមុនតារារូបនេះ បានផ្អាកមង្គលការរបស់ខ្លួនភ្លាមៗដោយសារតែការរីករាលដាលជំងឺ កូវីដ ១៩ ។ ទស្សនិកជនជាច្រើននៅតែរងចាំមើលលោក ដឹកដៃគូដណ្តឹងខ្លួនចូលរោងការ ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺជួបជាមួយលោកផ្ទាល់ កាលពីពេលថ្មីៗលោកស្រាប់តែនិយាយថា រៀបការអីទៀត យើងបែបគ្នាហើយ ។


គ្រាន់តែលឺលោក ភុល សុវណ្ណដានីន និយាយបែបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីតែមិត្តភក្តិស្និទ្ធស្នាលជាមួយលោកមួយចំនួន ក៏មិនបានដឹងពីរឿងនេះដែរ ។ សុវណ្ណដានីន បានបញ្ជាក់ប្រាប់ ក្បោះក្បាយថា លោកមិនចង់និយាយពីរឿងនេះទៀតទេ ពីព្រោះអ្វីៗបានបញ្ចប់អស់ហើយ អ្វីដែលលោកស្រមៃជាយូរមកនោះបានរលាយក្នុងមួយព្រព្រិចភ្នែក ។
លោក មិនបានបញ្ជាក់ច្បាស់អំពីមូលហេតុដែលធ្វើឱ្យចំណងស្នេហ៍ជាច្រើនឆ្នាំខ្លួនឈានដល់ការបែកបាក់នោះទេ។ លោកបានត្រឹមតែនិយាយថា ធម្មតាតារាសម្តែងតែងតែមានការស្និទ្ធ ស្នាលជាមួយមិត្តសិល្បៈ បើពិបាកទទួលយកគ្នា មានតែផ្លូវបែកប៉ុណ្ណោះជាជំរើសល្អបំផុត ប៉ុន្តែក្នុងចិត្តលោកមិនចង់ដើរដល់ផ្លូវនេះទេ ។
ទោះបីជាលោក ភុល សុវណ្ណាដានីន ក្រពុលមុខរឿងបែកបាក់ស្នេហ៍ តែលោកនៅទទួលថតភាពយន្តដូចដើម ព្រោះលោកមិនចង់ឱ្យខ្លួនទំនេរ បើទំនេរគិតតែពីរឿងមិនសប្បាយចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap