ស្របពេលមិត្តភក្តិជាច្រើនបានប្រកាសបង្ហាញមុខមាត់គូស្នេហ៍ខ្លួនយ៉ាងផ្អែមល្ហែមនៅលើបណ្តាញសង្គមឱ្យអ្នកគាំទ្របានស្អាល់ ស្រាប់តែ ខ្លឹម ស្រីគា ដែលជាស្រីស្អាតល្បីឈ្មោះមួយរូបដែរ បែរជាត្អូញត្អែរ រកគូស្នេហ៍មិនបាននឹងគេទៅវិញ ។
អតីត Miss Grand Cambodia 2017 រូបនេះក៏ជាស្រីស្អាតសប្បូរស្នេហ៍មួយរូបផងដែរដែលមានបុរសជាច្រើន ប្រាថ្នាចង់បានជាគូ។ ប៉ុន្តែមកទល់ពេលនេះនាងពុំទាន់បង្ហាញមុខមាត់គូស្នេហ៍ខ្លួនឱ្យទស្សនិកជនបាន ស្គាល់នៅឡើយទេ បើទោះបីដឹងថា នាងកំពុងមានស្នេហាជាមួយបុរសសម្បូរទ្រព្យម្នាក់ក្តី ។
កញ្ញា ខ្លឹម ស្រីគា បានប្រាប់កាលពីពេលថ្មីៗនេះថា អ្នកស្រឡាញ់នាងមានច្រើន តែនាងមិនទាន់ជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាគូនៅឡើយទេ ដោយសារមិនត្រូវចិត្ត ភាគច្រើនអ្នកដែលតាមស្រឡាញ់នាងសុទ្ធតែជាអ្នកមានគូហើយ នាងមិនចង់រវល់ជាមួយអ្នកទាំងនោះទេ ទើបសុខចិត្តនៅម្នាក់ឯង បុរសល្អមិនងាយរកនោះទេ ម្យ៉ាងវិញទៀតនាងចង់ទុកពេលវេលាដើម្បីកសាងកេរ្តិ៍ឈ្មោះសិន ។
ថ្វីដ្បិតតែមិនទាន់ទទួលបុរសណាម្នាក់មកធ្វើជាគូ ខ្លឹម ស្រីគា នៅតែរំពឹងថាខ្លួនអាចនឹងរកបានបុរស ល្អម្នាក់ដើម្បីរៀបការ មានគូស្រករ និងគេ ។
ឆ្នាំថ្មីនេះ ខ្លឹម ស្រីគា ទទួលថតភាពយន្តឡើងវិញហើយ ក្រោយពីនាងខំប្រឹងសម្រកគីឡូ ដើម្បីបានរាង ស្អាតត្រឡប់មកវិញ ។ នាងថា នាងបានស្រកទម្ងន់អស់ជិត ១០ គីឡូ ពេលនេះមានអារម្មណ៍ជឿជាក់ខ្លាំងលើកសម្រស់ខ្លួន បើប្រៀបធៀ់បទៅនិងឆ្នាំមុន ៕