មិនអាចសម្រេចតាមបំណងម្ដាយក៏ពិតមែនតែតារាសិចស៊ី អៀ ម៉េងលិ ងាកមកផ្ដោតខ្លាំងលើទីផ្សារជំនួញ!

ស្រីស្អាតដែលទស្សនិកជនចាត់ទុកថាជាតារាសិចស៊ីដ៏ស្រស់ស្អាតមួយរូបគឺកញ្ញា អៀ ម៉េងលិ មិនអាចសម្រេចតាមបំណងម្ដាយចង់ឃើញកញ្ញាចូលរួមប្រកួតបវរកញ្ញានោះទេ ដោយតារារូបនេះបានដកពាក្យមិនចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand Cambodia កាលពីពេលថ្មីៗ។
ការសម្រេចចិត្តដកពាក្យពីកម្មវិធីនេះត្រូវតារាសិចស៊ីរូបនេះបញ្ជាក់ថា មិនមានពេលវេលាគ្រប់គ្រាន់ ព្រោះតែមមាញឹកនឹងការងារខ្លាំងពេកទាំងសម្ដែង និងការងារឈរជាតំណាាងផលិតផលជាដើម។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះកញ្ញា អៀ ម៉េងលិ ហៅអូនមី បានក្លាយជាBA របស់ផលិតផលកែសម្ផស្សមួយ ដោយនាងទទួលបានតម្លៃខ្លួនដ៏ខ្ពស់មួយ។ ដោយសារតែហេតុផលបែបនេះទើបកញ្ញាមិិនអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Cambodia តាមបំណងរបស់ម្ដាយបាន។

តារាស្រីវ័យក្មេងកំពុងមានទីផ្សាររូបនេះក៏បានច្រានចោលពីពាក្យចចាមអារាមមួយចំនួនបានលើកឡើងថាការសម្រេចិត្តដកពាក្យប្រកួតព្រោះតែសមត្ថភាពនាងមិនដល់ ឬខ្លាចចាញ់បេក្ខភាពផ្សេងៗទៀតជាដើម ព្រោះតែអ្នកដាក់ពាក្យសុទ្ធសឹងតែមានសម្រសស្រស់ស្អាត និងខ្លាំងៗ។
អតីតគូស្នេហ៍នាយ ចឺម បញ្ជាក់ថានាងបានដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួនថានៅកម្រិតណា ហើយមានពេលគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួតដែរនេះទេ។ កត្តាទាំងនេះហើយធ្វើឱ្យនាងមិនអាចចូលរួមប្រកួតបាន។ មួយវិញទៀតកញ្ញាចង់ពង្រឹងអាជីពការងារកាន់តែខ្លាំងថែម ជាមួយការពង្រឹងសមត្ថភាពសម្ដែងឱ្យកាន់តែខ្លាំងដើម្បីទាក់ទាញការគាំទ្រពីទស្សនិកជន។

សូមបញ្ជាក់ថាដោយការនិយមចូលចិត្តបង្ហាញភាពសិចស៊ី និងសម្រសដើមទ្រូងជាដើមកញ្ញា អៀ ម៉េងលិ តែងតែទទួលការចាប់អារម្មណ៍ និងសរសើរពីទស្សនិកជន។ យ៉ាងណាក្នុងនោះក៏មានផងដែរការរិះគន់ពីទស្សនិកជនចំពោះការចូលចិត្តបង្ហាញភាពសិចស៊ីរបស់ខ្លួនបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap