មិនទាន់ជ្រះស្រឡះរឿងទ្រព្យសម្បត្តិ និងលែងលះ លី ម៉ារីណា មិនហ៊ានចូលប្រកួតកម្មវិធីបវរកញ្ញាដ៏ធំមួយ!

មានវ័យជាង ៤០ ឆ្នាំ តែ លី ម៉ារីណា នៅតែមានរូបសម្រស់ស្រស់ស្អាត រហូតធ្វើឱ្យអ្នករៀបចំកម្មវិធីមួយចំនួនស្នើឱ្យនាងចូលរួមប្រកួតក្នុងកម្មវិធីធំមួយសម្រាប់ស្រ្តីដែលមានគ្រួសារហើយ។ តែអ្វីដែលគួរឱ្យសោកស្តាយនោះ តារាម៉ូដែលសាច់សខ្ចីរូបនេះ បែរជាបោះបង់ឱកាសដ៏ល្អនោះចោលទៅវិញ ទាំងដែលនាងមានឱកាសជាប់ច្រើនជាងគេ ។
តារាសម្តែងរូបនេះ ចាប់ផ្តើមប្រលូកក្នុងវិស័យសម្តែងឡើងវិញហើយ ក្រោយពីប្រកាសលែងលះជាមួយស្វាមីរបស់ខ្លួន តែអ្វីដែលនាងមិនទាន់អស់ចិត្តនោះគឺរឿងអតីតស្វាមីបានយកទ្រព្យញើសឈាមរបស់នាងទៅបាត់ ដោយនាងទទួចឱ្យអតីតស្វាមីខ្លួនយកមកឱ្យនាងវិញដើម្បីទុកចិញ្ចឹមកូន ។ ទោះបីជាទទួចយ៉ាងនេះក្តីមកទល់ពេលនេះអតីតស្វាមីនាងនៅពុំទាន់យកទ្រព្យសម្បត្តិនោះមកឱ្យនាងវិញនៅឡើយទេ ។

លី ម៉ារីណា ព្យាយាមធ្វើចិត្តសប្បាយៗដើម្បីទទួលការងារថ្មី ជាពិសេសថ្មីៗនេះនាងក្លាយទៅជាតារាតំណាងផលិតផលក្នុងស្រុកជាច្រើន ។ ជាមួយនិងវត្តមានថ្មីនេះផងដែរក៏មានព័ត៌មានថា លី ម៉ារីណា មានគម្រោងនឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញាធំមួយសម្រាប់ស្រ្តីដែលរៀបការរួច ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះ លី ម៉ារីណា ប្រឹងប្រែងថែរក្សា សម្រស់ ព្រមទាំងប្រឹងសម្រកគីឡូដើម្បីបានរាងស្អាតត្រៀមខ្លួនចូលរួមប្រកួត ។
ចំពោះរឿងនេះ លី ម៉ារីណា បានបញ្ជាក់ប្រាប់ថា ពិតជាមានអ្នកទាក់ទងនាងឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាធំមួយមែន ប៉ុន្តែនាងបានបដិសេធមិនចូលរួមប្រកួតនោះទេ ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ធ្វើការងារនោះ ។

បើតាមប្រភពព័ត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា លី ម៉ារីណា បដិសេធមិនចូលរួមប្រកួតក្នុងកម្មវិធីធំនោះ ដោយសារនាងមិនទាន់ជ្រះស្រឡះរឿងទ្រព្យសម្បត្តិ ជាមួយអតីតស្វាមីខ្លួន ដូច្នេះនាងមិនមានអារម្មណ៍ទៅចូលរួមប្រកួតនោះទេ ។
លី ម៉ារីណា សង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីនាងទទួលការងារថ្មីៗជាបន្តបន្ទាប់ ហើយនាងនឹងសម្រេចចិត្តជាថ្មីថានឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញានោះនៅពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap