បើកទំព័រខែថ្មី! កំពូលខ្សែភាពយន្តភាគចិនល្អឯក “សួស្តីទេព្តាមេអណ្តើក” នឹងចាក់ផ្សាយនៅ PNN ពីថ្ងៃពុធនេះតទៅហើយ!

ពីថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ចំណងដៃថ្មី នៃកំពូលខ្សែភាពយន្តភាគចិនមួយរឿងទៀតហើយ នឹងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ PNN នោះគឺរឿង “សួស្តីទេព្តាមេអណ្តើក ។ ទស្សនិកជន នឹងប្លែកអារម្មណ៍ ប្លែកភ្នែក ជាមួយនឹងសាច់រឿងដែលត្រូវបានប្រឌិតឡើងក្រោមអភិនីហារ យុទ្ធសិល្បិ៍ ដែលបានចងក្រងឡើងជាឈុតឆាកល្អមើល ទាក់ចិត្ត ចង់តាមដានមួយភាគទៅមួយភាគ។

វត្តមានតារាសម្តែងចិនវ័យក្មេង ពន្លកក្រោយជាច្រើនដួង គឺជាតួអង្គនៅក្នុងសាច់រឿង ដែលនឹងធ្វើឲ្យអ្នកទស្សនាគយគន់ពីសម្រស់ និងទេពកោសល្យក្នុងការសម្តែងយ៉ាងប៉ិនប្រសប់ទៀតផងដែរ។ អមជាមួយនឹង វីដេអូនៃឈុតឆាក ដែលពោរពេញទៅដោយទេសភាពយ៉ាងស្រស់បំព្រង ត្រជាក់ភ្នែក ហាក់នាំអារម្មណ៍លោកអ្នក អ្នកទស្សនា អណ្តែងអណ្តូងទៅតាមទិដ្ឋភាពដ៏ស្រស់ត្រកាលផងដែរ។

“សួស្តីទេព្តាមេអណ្តើក” គឺជាសាច់រឿងថ្មីមួយដែលបង្ហាញពីរឿងរ៉ាវមនុស្សលោក និងទេវតា ដែលបានបណ្តាលនិស្ស័យឲ្យបានជួបគ្នា ក៏ដូចជារឿងព្រេងនិទានមួយដែលត្រូវបានលើកយកមកផលិតជាខ្សែវីដេអូជូនទស្សនា។

រឿងនេះ បង្ហាញពី តួអង្គ មនុស្សអមតៈអាយុមួយម៉ឺនឆ្នាំ បូយ៉ាន គឺជាមនុស្សអមតៈ អាចរក្សាអាយុជាងមួយម៉ឺនឆ្នាំ ប៉ុន្តែក្រោយមក ជីវិតអាពាហ៍ពិពាហ៍របស់មនុស្សលោកនៅឋានកណ្តាល មួយចំនួននៅក្នុងពិភពជីវិតរមែងស្លាប់នោះ គាត់គ្មានជម្រើសអ្វីក្រៅពីទទួលយកផលវិបាកមួយនេះទេ ។

បូយ៉ាន បានលាលែងពីមុខតំណែងនៅឋានសួគ៌ ហើយ ត្រូវបានបញ្ជូនទៅកាន់ឋានមនុស្សលោក ដើម្បីទទួលយកបទពិសោធន៍ពីជីវិតគូកើតចាស់ ឈឺស្លាប់វិញម្តង។

នៅពេលដែល Bo Yan ត្រូវធ្លាក់មកពិភពមនុស្សលោក គេបានជួបនឹង គួនយ៉ា ដែលត្រូវបានគេល្បីថា ជាម្ចាស់អាជីវកម្មផ្គូផ្គងគូព្រេងដ៏ជោគជ័យ តាមរបៀបដែលមិននឹកស្មានដល់បំផុត។ យុវតីដ៏ចម្លែកម្នាក់មានប្រាជ្ញារហ័សរហួន និងចិត្តដ៏ប៉ិនប្រសប់ ។ នៅពេលដែលពួកគេចាប់ផ្តើមចំណាយពេលជាមួយគ្នាកាន់តែច្រើន វាកាន់តែច្បាស់ថាពួកគេក៏មានចិត្តឲ្យគ្នាទៅវិញទៅមក ដែលម្នាក់ជាទេព្តាមេអណ្តើកពីឋានសួគ៍ ម្នាក់ទៀត ជាអ្នករកស៊ីខាងផ្គូរផ្គងគូនៅឋានមនុស្សលោក។

ពួកគេ បានធ្វើការជាមួយគ្នាឆ្ពោះទៅរកគោលដៅរួម ហើយក្រោយមក អ្នកទាំងពីរចាប់ផ្តើមដឹងថាអារម្មណ៍របស់ពួកគេចំពោះគ្នាទៅវិញទៅមកបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការជួបគ្នាលើកដំបូង ប៉ុន្តែមនុស្ស និងទេព្តា តើអាចក្លាយចំណងអាពាហ៍ពិពាហ៍បានដែរឬយ៉ាងណា?

ខាងលើនេះ គ្រាន់តែជាការបកស្រាយនូវសង្ខេបសាច់រឿងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាក ល្អមើល ជក់ចិត្ត យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង ៕
សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap