Miss Universe 2021 ងិន ម៉ារ៉ាឌី ត្រៀមរួចជាស្រេចដើម្បីបង្ហាញឈុតប្រពៃណីពិសេសៗ ក្នុងព្រឹត្តិការណ៍ដ៏ធំនៅ វៀតណាម

កញ្ញា ងិន ម៉ារ៉ាឌី ស្រីស្អាតម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ទទួលបានកិត្តិយសពិសេស ចូលរួមបង្ហាញឈុត សម្លៀកបំពាក់ប្រពៃណី ជាតិពិសេសៗ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើកទី១៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា។

ស្រីស្អាតរូបនេះបានបង្ហាញពីក្ដីរីករាយនៅពេលខ្លួនមានឱកាសបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះជាមួយបវរកញ្ញាផ្សេងៗទៀតដើម្បីពាំនាំឈុតសំលៀកបំពាក់ប្រពៃណីជាតិពិសេសៗរបស់ កម្ពុជា ក៏ដូចជាការជួយជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍របស់ កម្ពុជា។ កញ្ញាបានថ្លែងអំណរគុណជាខ្លាំងចំពោះក្រសួងទេសចរណ៍ កម្ពុជាបានផ្ដល់ឱកាសឱ្យខ្លួនអាចបង្ហាញសមត្ថភាពក្នុងព្រឹត្តិតការណ៍នេះ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Night, ITE 2022) នៅលើទឹកដីប្រទេសវៀតណាមនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី១១ ខែកញ្ញា ដោយមានការចូលរួមពីបវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី ចូលរួមបង្ហាញ សម្លៀកបំពាក់ប្រពៃណីខ្មែរ មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាត លីវ ជីលី តំណាងខាងស្ថាប័ន Miss Grand Cambodia ក៏នឹងចូលរួមកម្មវិធីនេះដូចគ្នា ខណៈអ្នកគាំទ្រកំពុងចង់មើលសកម្មភាពអ្នកទាំងពីរ ថានឹងបង្ហាញអ្វីខ្លះ ដើម្បីឱ្យជាតិសាសន៍ដទៃស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់។

ទន្ទឹមនឹងទទួលបានកតិ្តយសពិសេសបង្ហាញមុខនៅប្រទេស វៀតណាម បវរកញ្ញា ងិន ម៉ារ៉ាឌី និង លីវ ជីលី ក៏ត្រូវមហាជនពោលសរសើរមិនដាច់ពីមាត់ ព្រោះពួកគេកាន់តែមានប្រជាប្រិយភាពបន្ទាប់ពីឈរលើវិស័យបវរកញ្ញាបានមួយរយៈកន្លងមកហើយ ថែមទាំងជម្រុញឱ្យវិស័យបវរកញ្ញា កាន់តែឈានទៅមុខជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap