រឿងកម្របំផុតតាំងពីរៀបការមក ឱក សុគន្ធកញ្ញា ទើបហ៊ានពោលពាក្យសរសើរបែបនេះទៅកាន់ស្វាមី!

តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជន និងហ្វេនៗាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីទម្លាយសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពោលគឺចាប់ពីអ្នកនាង និងស្វាមីលោក អឹុង សុខលី ចាប់ដៃគូជាស្វាមីភរិយាមក តារារូបនេះមិនដែលហ៊ាននិយាយពាក្យសរសេរបែបនេះឡើយ ដែលជារឿងកម្របំផុតសម្រាប់ជីវិកូស្វាមីភរិយាមួយនេះ។

តារាចម្រៀងឈានរបស់ផលិតកម្ម ហង្សមាសរូបនេះបានបញ្ជាក់លើបណ្ដាញសង្គម Facebook របស់ខ្លួនថា៖”មនុស្សគ្រប់រូបមិនមាននរណាម្នាក់ មានជីវិតអមតៈនោះទេ ដូច្នេះ ថ្ងៃនេះផងដែរ អូនសូមផ្ញើសំណេរមួយនេះ ដែលមានបងប្អូនជាសាក្សី។ រីករាយថ្ងៃកំណើត Daddy ឆលី ជា Hero របស់កូនៗ ហើយក៏ជា មនុស្សម្នាក់ដែលឈរពីក្រោយ រឿងរ៉ាវជាច្រើន បញ្ហាការងារតូចធំ ចាត់ចែង មើលថែ ត្រួតត្រាយផ្លូវ គ្រប់គ្រងដឹកនាំ ក្រុមការងារផលិតចេញនូវសមទ្ធិផលជាច្រើន តែមិនបញ្ចេញមុខ ហើយមានមនុស្សភាគតិចណាស់ដែលដឹង”។

គណៈកម្មការដ៏លេចធ្លោលើការស្លៀកពាក់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ទើបបញ្ចប់កាលពីពេលថ្មិៗ បានបញ្ជាក់ទៀតថា៖”នៅពីក្រោយខ្នងរឿងជោគជ័យ បុគ្គលល្បីល្បាញ និង រាល់សមទ្ធិផល ការងារតូចធំជាច្រើន គឺមានចំណែកបុរសម្នាក់នេះ។ បុរសម្នាក់នេះនៅពីក្រោយ រឿងរ៉ាវជោគជ័យជាច្រើន តែបុរសម្នាក់នេះ សាមញ្ញាបំផុត រឹងមាំ តែមិនរឹងរូស ស្តាប់ហេតុផល ផ្តល់ដំបូន្មាន និងយុត្តិធម៌។ គាត់ជាមនុស្សម្នាក់ ដែលមិនចូលចិត្ត ទាញចំណាប់អារម្មណ៍ ឬ បង្ហាញមុខអ្វីច្រើននោះទេ សុំតែសេចក្តីសុខក្នុងក្រុមគ្រួសារគឺគ្រប់គ្រាន់សម្រាប់គាត់ហើយ ប៉ុន្តែបុរសម្នាក់នេះតែងតែនៅក្បែរ និងចាំដាស់តឿនគ្រប់ពេល និងមានរឿងជាច្រើនដែលខ្ញុំផ្ទាល់បានរៀនពីគាត់។ បុរសម្នាក់នេះ ជាចំណែកមួយដែលធ្វើឱ្យខ្ញុំរឹងមាំ តស៊ូនឹងរឿងជាច្រើនរហូតមកដល់សព្វថ្ងៃនេះ”។

កំពូលតារាចម្រៀងស្រីរូបនេះ បានបន្តដោយស្នើសុំទស្សនិកជនកុំប្រកាន់ការបរិយាយខាងលើរបស់អ្នកនាង ព្រោះជាការសរសេរដើម្បីជូនពរថ្ងៃកំណើតរបស់ស្វាមីខ្លួនតែប៉ុណ្ណោះ។ ក្នុងនោះអ្នកនាងថាសារនេះទុកជាអនុស្សាវរី៍យពេលចាស់ទៅ។
ក្រោយឃើញសំណេរដ៏មានន័យ ដែលកំពូលតារាស្រីរូបនេះ ផ្ញើជូនចំពោះស្វាមីរបស់អ្នកនាងបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញនូវអារម្មណ៍រំភើបជំនួសចំពោះក្ដីសុខនៃជីវិតប្ដីប្រពន្ធរបស់អ្នកនាង ព្រមទាំងបានផ្ញើសារអបអរថ្ងៃកំណើត និងជូនពរដល់ស្វាមីរបស់អ្នកនាងគ្រប់គ្នាផងដែរ។
សូមបញ្ជាក់ថានេះាជាលើកទី ១ ហើយ ដែលគេបានឃើញ អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយនូវអារម្មណ៍ពិតចំពោះស្វាមីលើបណ្ដាញសង្គម និងរៀបរាប់លើកសរសើរពីរឿងរ៉ាវរបស់ស្វាមីជាច្រើន ពេញដោយក្ដីស្រឡាញ់យ៉ាងផ្អែមល្ហែម និងមានមោទនភាពខ្លាំងចំពោះស្វាមីរបស់អ្នកនាងចាប់តាំងពីតារារូបនេះរៀបការ និងមានកូនប្រុស ឆលី ម្នាក់ជាចំណងដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap