តារាសម្តែង និងជាពិធីករវោហាសព្ទចាក់ទឹកមិនលេច លោក ប៉ែន ចំរុង នៅតែបន្តភាពខ្លាំងរបស់ខ្លួន ក្រោយទទួលបានឱកាសពិសេសពី PNN ជាពិធីករតែម្នាក់គ់តក្នុង កម្មវិធីចម្រៀងដ៏ល្បីរបស់ថៃ The Wall Song ដែល PNN បានទិញសិទ្ធមករៀបចំនៅកម្ពុជាជាលើកដំបូង ដោយដាក់ឈ្មោះថា The Wall Song Cambodia។
ពិធីកររូបនេះថា ខ្លួនពិតជារំភើបឥតឧបមារចំពោះឱកាសដ៏ពិសេសមួយនេះ។ បើទោះបីជាធ្លាប់ឆ្លងកាត់កម្មវិធីច្រើនរាប់មិនអស់ តែលោកមានអារម្មណ៍ថា កម្មវិធីនេះវាពិតជាថ្មីហើយប្លែកខ្លាំង ទាំងអារម្មណ៍ អត្តចរិត និងព្រលឹងនៃកម្មវិធី។ The Wall Song Cambodia នាំមកជូនលោកអ្នកនូវភាពអាថ៌កំបាំងក្នុងការទស្សន៍ទាយ និងការពញ្ញាក់អារម្មណ៍ពីសំណាក់អ្នកច្រៀងក្រោយជញ្ជាំង។
បន្ទាប់ពីបានចូលរួមហាត់សមជាច្រើនលើកច្រើនសារ ពិធីកររូបនេះហ៊ានអះអាងថា កម្មវិធីនេះ នឹងផ្តល់ចំណីចក្ខុថ្មីប្លែកមិនធ្លាប់មានដល់ទស្សនិកជន ព្រោះសូម្បីតែលោកក៏ស្រឡាំងកាំង ហួសចិត្ត នឹកស្មានមិនដល់និងអ្វីដែលកើតឡើងក្នុងកម្មវិធីនេះដែរ។
លោកជឿជាក់ថា ទស្សនិកជននឹងមិនខកបំណងដែលបានទស្សនាកម្មវិធីចម្រៀងដ៏ល្បី The Wall Song Cambodia ហើយគ្រប់គ្នានឹងសោកស្តាយប្រសិនបើខកខាន ផ្ទាំងទស្សនីយភាពថ្មី រសជាតិថ្មី និងភាពអាថ៌កំបាំងនឹកស្មានមិនដល់។
កាន់តែពិសេសអស្ចារ្យ ដ្បិត The Wall Song Cambodia ត្រូវរៀបចំឡើងតាមទម្រង់បែបផែនរបស់ម្ចាស់ដើម ប៉ុន្តែសម្រាប់បទចម្រៀងនិងបទភ្លេង គឺយើងអាចដាក់បញ្ចូលអ្វីៗដែលជារបស់ខ្មែរយើង ដើម្បីឱ្យត្រូវអារម្មណ៍ទស្សនិកជនខ្មែរ។
សូមបញ្ជាក់ថា កម្មវីធីចម្រៀងដ៏ល្បី The Wall Song Cambodia នឹងបង្ហាញវត្តមានលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ៨-៩យប់ លើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន ដោយវត្តមានតារាលំដាប់នានាក្នុងប្រទេស កម្ពុជា។ ដូច្នេះកុំភ្លេចរងចាំទស្សនា កម្មវិធី The Wall Song Cambodiaដែលធានាថាទស្សនិកជននឹងប្លែកអារម្មណ៍ជាមិនខាន៕