ជាការប្រតិកម្មតបទៅកាន់ទស្សនិកជនមួយចំនួន ជាពិសេសក្នុងចំណោមអ្នករួមអាជីពសិល្បៈដូចគ្នា ដែលបានចោទខ្លួនថា យកអ្នកនាង សឿ សុធារ៉ា មកធ្វើអាជីវកម្ម ថាតើបានជួយអ្វីខ្លះហើយដល់តារារូបនេះដែលកំពុងធ្លាក់ខ្លួនជាខ្លាំង។
ការប្រតិកម្មតបពីសំណាក់តារាចម្រៀងរូបនេះ ទៅកាន់បណ្ដាអ្នកសិល្បៈមួយចំនួន ជាពិសេស អ្នកនាង គឹម លីហ្សា អ្នកនិពន្ធល្បីឈ្មោះ កៅ សីហា និង ភរិយា លោក ស៊ុក សុភា ជាដើម ដែលស្នើអោយបណ្ដាផលិតផលនានាឈប់បន្ត យក សឿ សុធារ៉ា មក Live ដើម្បីកេងប្រយិជន៍ និងធ្វើអាជីវកម្មតទៅទៀត។
តារាចម្រៀងធ្លាប់សាងឈ្មោះល្បី និងបច្ចុប្បន្ន ជាតារាអនឡាញល្បីឈ្មោះមួយរូបផងនោះបានបដិសេធន៍ ចំពោះការចោទថានាង យកតារាសម្ដែងខាងលើធ្វើអាជីវកម្ម។
អ្នកនាង យ៉ុង ចាន់កណ្ណិកា បញ្ជាក់ថានាងមានតែជួយរកចំណូល អោយ សឿ សុធារ៉ាទៅវិញទេ ចំពោញការយកមក live លក់ផលិតផលនេះ។ ម្យ៉ាងទៀតប្រសិនបើមិនយកគាត់មកមក live ហើយរង់ចាំរហូតដល់ ៣ទៅ៤ខែខាងមុខ នោះនឹងសាបរលាប មហាជន នឹងលែងចាប់អារម្មណ៍ និងមិនជួយផ្ដល់ជំនួយដល់នាងនោះទេ។
តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា ការរិះគន់ពីទស្សនិកជនអ្នកនាង មិនថាអីនោះតែនេះក្នុងចង្កោមអ្នករួមអាជីពដូចគ្នា ហោចណាស់ក៏តេ ឬឆាតមកនាងបន្តិចក៏នាងអស់ចិត្តដែរ។
សូមបញ្ជាក់ថារឿងវិបត្តិផ្លូវចិត្ត និងការល្លាប់របស់ម្ដាយ សឿ សុធារ៉ា នៅតែមិនទាន់ស្ងប់ស្អាត់នៅឡើយ ដោយអ្នកសិល្បៈជាច្រើនតែងតែយកតារារូបនេះដោយនឹងសាច់រឿងផ្សេង រហូតធ្វើអោយមហាជនរិះគន់ជាខ្លាំងសម្រាប់ការបន្តភ្ជាប់សាច់រឿងរបស់នាងថែមទៀត៕