តម្លៃប្រេងពិភពលោកបានរអិលធ្លាក់ចុះមកនៅក្រោម ១០០ដុល្លារ ក្នុងមួយធុងបារ៉ែល នៅថ្ងៃពុធនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់ ២សប្ដាហ៍ជាមួយអ៊ីរ៉ង់។

ក្នុងនោះ តម្លៃប្រេងនៅទីផ្សារអង់គ្លេស បានធ្លាក់ចុះអស់ ជិត១៥ដុល្លារ ឬស្មើនឹងអត្រាធ្លាក់ចុះជាង ១៣% មកនៅត្រឹមជាង ៩៤ដុល្លារក្នុងមួយធុងបារ៉ែល។

រីឯ តម្លៃប្រេងនៅទីផ្សារអាម៉េរិកវិញ បានធ្លាក់ចុះជាង ១៦ដុល្លារ ឬស្មើនឹងអត្រាធ្លាក់ចុះជាង ១៤% មកនៅត្រឹមជិត ៩៧ដុល្លារក្នុងមួយធុងបារ៉ែល។

