ជារឿងគួរអោយភ្ញាក់ផ្អើលមួយសម្រាប់កំពូលតារាចម្រៀងស្រី ឪក សុគន្ធកញ្ញា ដោយតាំងតែពីប្រឡូកសិល្បៈមកគេទើបឃើញតារាចម្រៀងល្បីឈ្មោះរូបនេះបញ្ចេញភាពសិចស៊ីលើកដំបូងរបស់ខ្លួន។
ការបញ្ចេញភាពសិចស៊ីលើកដំបូងនេះធ្វើអោយហ្វេនៗអ្នកនាង រួមនឹងមិត្តសិល្បៈដូចគ្នាមានភាពភ្ញាក់ផ្អើលជាខ្លាំងលើបណ្ដាញសង្គម Facebook ។
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស រូបនេះបាននិយាយថា៖”ថ្ងៃនេះ mommy រាងសិចស៊ីបន្តិចហើយ! ចង់និយាយថាភាពជឿជាក់កើតចេញពីពួកយើងខ្លួនឯង”។
ពាក្យពេចន៍ទាំងនេះបានចាក់ដោតជាខ្លាំងសម្រាប់ហ្វេនៗ អ្នកគាំទ្ររបស់តារាចម្រៀងខាងលើ ដោយម្នាក់ៗបានសរសើរស្រស់ស្អាត និងទាក់ទាញគ្រប់គ្នា។
មិនត្រឹមតែហ្វេនៗអ្នកគាំទ្រនាងប៉ុណ្ណោះទេ ដែលភ្ញាក់ផ្អើលសូម្បីតារាលំដាប់ៗក៏លើកសរសើរពីភាពស្រស់ស្អាតរបស់ ឪក សុគន្ធកញ្ញាផងដែរ។ ជាក់ស្ដែងតារាម៉ដែល្បីឈ្មោះ និងចូលចិត្តបង្ហាញភាពសិចស៊ីអ្នកនាង ទឹម រដ្ឋា បានពោលពាក្យសរសើរតារារូបនេះមិនដាច់ពីមាត់។
អ្នកនាងបាននិយាយថា៖”Wow….ស្អាតណាស់លើកដំបូងឃើញគាត់បង្ហាញភាពsexy បែបនេះ គួរអោយស្រលាញ់”។
យ៉ាងណាក៏ដោយការបង្ហាញភាពសិចស៊ីលើកដំបូងនេះមិនមែនជារឿងចៃដន្យ អ្នកនាងទំនងជាចង់បង្ហាញផលិតផលម៉ាកយីហោអាវទ្រនាប់របស់ខ្លួនទៅកាន់អ្នកគាទ្ររបស់ខ្លួន។
សូមបញ្ជាក់ថា ឪក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីលំដាប់ម្នាក់ក្នុងប្រទេស កម្ពុជា ដោយរាល់បទចម្រៀងរបស់អ្នកនាងតែងតែទទួលការគាទ្រពីទស្សនិកជន៕