តារាភេទទី៣ និងជា Miss Queen Cambodia កញ្ញា សៃហ្វុន បានបង្ហាញពីមោទនភាពរបស់ខ្លួនចំពោះការបង្ហាញវត្តមានប្រកួតប្រជែងថ្នាក់អន្តរជាតិពីកម្មវិធី Miss International Queen 2022 ដែលទើបបញ្ចប់កាលពីពេលថ្មីៗនៅឯប្រទេស ថៃ។
បើទោះជាមិនទទួលបានមកុដ និងចូលទៅក្នុង top5 នៃកម្មវិធីក្ដី ក៏ប៉ុន្តែតារារូបនេះពិតជាមោទនភាពចំពើខ្លួនឯងណាស់ដែលអាចឱ្យដល់ ១១នាក់ចុយក្រោយ និងទទួលបានពានមួយផងដែរពីកម្មវិធីនេះ។
សៃហ្វុន បានបញ្ជាក់ថា៖”វាជាគិត្តិយសធំធេងណាស់សម្រាប់នាងខ្ញុំ។ នាងខ្ញុំបានទទួលក្ដីស្រលាញ់ធំធេងពីប្រជាជនខ្មែររបស់យើង ដោយបានលើកទឹកចិត្ត និងផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យនាងខ្ញុំភ្លេចពីទឹកចិត្តនេះមិនបាន”។
Miss Queen Cambodia តំណាងឱ្យប្រទេស កម្ពុជា រូបនេះបានបន្តថា ក្រៅពីមានមោទនភាពដែលខ្លួនបានចូលទៅក្នុង១១នាក់ចុងក្រោយនៃកម្មវិធី កញ្ញាបានទទួលពានរង្វាន់ពិសេសមួយពីកម្មវិធី Miss International Queen 2022 គឺពានរង្វាន់ Miss Photogenic ដែលធ្វើឱ្យនាងកាន់តែមានអារម្មណ៍សប្បាយរីករាយ។
កញ្ញា សៃហ្វុន បានសង្កត់ធ្ងន់ថា ទោះជានាងមិនអាចឈានដល់កម្រិត Top 5 តាមការគ្រោងទុករបស់ខ្លួនតែនាងក៏មិនអាចអ្នកគាំទ្ររបស់ខ្លួន ជាពិសេសប្រជាជនខ្មែរតែងតែគាំទ្រវិស័យបវរកញ្ញាក្នុងប្រទេស កម្ពុជានោះទេ តាមរយៈការក្រសោបបានពានរង្វាន់មួយត្រឡប់មកទឹកដីកំណើតវិញ។
សូមបញ្ជាក់ថាកញ្ញា សៃហ្វុន គឺជាតារម៉ូដែលភេទទី៣ និងជា Miss Queen Cambodia2020 របស់ កម្ពុជាដំបូងគេ ដែលបានឈានជើងចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ផ្នែកម៉ូដែលភេទទី៣ ក្នុងពីកម្មវិធី Miss Queen International 2022 ដែលរៀបចំឡើងនៅប្រទេស ថៃទើបបញ្ចប់កាលពីពេលថ្មីៗ៕