ថ្ងៃសម្ពោធផលិតផលថ្មី ទ្រី ដាណា បញ្ជាក់ពីបុរសអាថ៌កំបាំងវ័យក្មេងកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន

ម្សិលមិញនេះជំទាវឧកញ៉ា វ័យក្មេង ទ្រី ដាណា ដែលជាអ្នកជំនួញ អនឡាញដ៏ល្បីឈ្មោះបានបើកសម្ពោធផលិតផលថែរក្សាសម្រស់ថ្មីរបស់ខ្លួនគឺ Colla C Q10។ ក្នុងការបង្ហាញផលិតផលថ្មីនេះ អ្នកនាងក៏បានបើកបង្ហាញពីបុរសវ័យក្មេងអាថ៌កំបាំងដែលទស្សនិកជនកំពុងចាប់អារម្មណ៍ថាជាគូស្នេហ៍ថ្មីរបស់អ្នកនាង។

បុរសជាតារាម៉ូដែល និងជាតារាសម្ដែងស្រស់ស្អាតវ័យក្មេងត្រូវអ្នកនាង ទ្រី ដាណា បញ្ជាក់ថាគឺជាលោក សេង មង្គល ដែលជា Brand Ambassador (BA) របស់ផលិតផលថ្មីរបស់ខ្លួនគឺ Colla C Q10 ។

អ្នកជំនួញអនឡាញល្បីឈ្មោះរូបនេះបន្តថា អ្វីដែលបងប្អូនទស្សនិកជន ហ្វេនៗកំពុងងឿងឆ្ងល់ពីទំនាក់ទំនងស្នេហ៍រវាងអ្នកនាង និងបុរសវ័យក្មេងអាថ៌កំបាំង ពេលនេះគឺច្បាស់ការហើយ គឺលោកគ្រាន់តែជាអ្នកតំណាងផលិតផលថ្មីរបស់អ្នកស្រីតែប៉ុណ្ណោះ​។

តែទោះជាយ៉ាងណាក្ដីនាពិធីសម្ពោធផលិតផលថ្មីម្សិលមិញនោះ សេង មង្គល ហាក់បង្ហាញពីទំនាក់ទំនងរវាងលោក និងអ្នកនាង ទ្រី ដាណា លើសពីតំណែងជាអ្នកតំណាងផលិតផល Colla C Q10។

តារាសម្ដែង និងជាតារាម៉ូដែលរូបនេះបន្តថា លោកពិតជាសប្បាយរីករាយនៅពេលបានក្លាយជាចំណែកមួយរបស់គ្រួសារផលិតផល NNP ជាពិសេសក្នុងតំណែង ជា BA របស់ផលិតផលថ្មីនេះ។

លោកមានជំនឿថា ការក្លាយជាអ្នកតំណាងផលិតផល Colla C Q10 អាចនឹងរួមចំណែកជួយអោយផលិតផលនេះកាន់តែមានទីផ្សារ និងទទួលការគាំទ្រពីទស្សនិកជន។

ក្រៅតែពីជា BA ផលិតផលថ្មីរបស់អ្នកនាង ទ្រី ដាណា លោក សេង មង្គល ក៏ត្រៀមចេញ MV ថ្មីដ៏ទាក់ទាញជាមួយអ្នកជំនួញវ័យក្មេងរូបនេះផងដែរ។ MV ចម្រៀងថ្មីនេះត្រៀមនឹងចេញលើទីផ្សារក្នុងពេលឆាប់ៗខាងមុខ។

ដោយសារតែតំណែងជា BA និងសម្ដែង MV ថ្មីនេះហើយធ្វើទស្សនិកជនគិតថាបុរសសង្ហា សេង មង្គល និងអ្នកជំនួញអនឡាញល្បីឈ្មោះរូបអាចមានទំនាក់ទំនងស្នេហាស៊ីជម្រៅ លើសពីការងារ ហើយអាចនឹងមានដំណឹងល្អឆាប់ៗ។

សូមបញ្ជាក់ថាអ្នកនាង ទ្រី ដាណា បន្ទាប់ព៏ចែកផ្លូវគ្នាជាមួយ ពូម៉ៅ ឧកញ៉ាវ័យក្មេងរូបនេះ មិនទាន់រកអ្នកស្អំបេះដូងបាននៅឡើយ។ ក្នុងនោះអ្នកនាងក៏ធ្លាប់ប្រកាសរកអ្នកមកស្អំបេះដូងផងដែរ ដោយមិនតម្រូវបង្គាប់ថ្លៃទឹកដោះនោះ សំខាន់អោយតែមានចិត្តស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap