ទ្រាំការរិះគន់ និងដាក់បន្ទុកខ្លាំងៗពីទស្សនិកជនមិនបាន ទ្រិញ ផល្លា ដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន!

អ្នកនាង ទ្រិញ ផល្លា ដែលគេគ្រប់គ្នាស្គាល់ថាជាភរិយា ពូចក់ អ្នកអត្ថាធិប្បាយកីឡាករលើបណ្ដាញសង្គម បានដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ក្រោយរងការរិះគន់ពីទស្សនិកជនជុំវិញភាពរកាំរកូសជាមួយស្វាមី។

អ្នកនាងកំពុងសង្រេាះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឍ ក្រោយក្រុមគ្រួសារបញ្ចូនទៅសង្រ្គេាះនៅទីនេាះ ក្រោយនាង លេបថ្នាំច្រើនមុខចម្រុះគ្នាកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

គេមិនទាន់ដឹងថាមកទលនឹងពេលនេះស្ថានតារាអនឡាញរូបនេះមានស្ថានភាពធូរស្រាលហើយឬនៅទេ គេគ្រាន់ដឹងថាអ្នកនាងហាក់ធុញថប់ក្នុងជីវិតខ្លាំងក្រោយពូចក់ ឡាយបកស្រាយ ដែលមិនមែនជាការពិតហើយទស្សនិកជន បានដាក់បន្ទុកជាខ្លាំងធ្វើអោយអ្នកនាងមិនអាចទទួលយកបាន។

អតីតារាម៉ូដែលរូបនេះបានសរសេរខ្លីលើបណ្ដាញសង្គមរបស់ខ្លួនថា៖”ខ្ញុំសុំទោស ជួយមើលកូនៗជាទីស្រលាញ់របស់ខ្ញុំផង”។

អ្នកបានបន្តថាទស្សនិកជនមិនបានស្ដាប់ពីការបកស្រាយរបស់អ្នកនាងទេ ដោយជឿលើតែការបកស្រាយបំផ្លើសរបស់ ពូចក់ ដែលខុសពីការពិត ធ្វើអោយអ្នកនាងបាក់ទឹកចិត្តរហូតដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនបែបនេះ។

ទស្សនិកជន និងអ្នកគាំទ្រអ្នកនាង ទ្រិញ ផល្លា កំពុងរង់ចាំមើលការសង្គ្រេាះជីវិតអ្នកនាងហើយប្រសិនបើក្រុមគ្រូពេទ្យអាចជួយសង្គ្រេាះជីវិតបានមែន មិនដឹងថាអ្នកបន្តទទួលយកការតិទៀនពីទស្សនិកជនបានតទៅទៀតឬយ៉ាងណា៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap